ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥
លោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំលោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល និងលោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ ចូលរួមប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋស្នើសុំចុះបញ្ជីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីទំហំ ៤៧៣៥១ ម៉ែត្រការ៉េ ស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដឹកនាំដោយលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៧នាក់ ស្រី ០១នាក់។ បន្ទាប់ពីកិច្ចប្រជុំក្រុមការងារបានចុះពិនិត្យជាក់ស្ដែងដល់ទីតាំងដី ត្រង់ចំណុចនិយាមកា UTM(364581;1232067) និងពិនិត្យឃើញថា៖ ទីតាំងដីស្នើសុំចុះបញ្ជីស្ថិតក្នុងអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កំណត់ជាតំបន់សហគមន៍នៃតំបន់ការពារធម្មជាតិគ្រប់គ្រងដោយក្រសួងបរិស្ថាន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម