ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥
វេលាម៉ោង ០៨៖៣០ នាទីព្រឹក លោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក នាយ សាលួត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានចុះសម្របសម្រួលក្រុមការងារគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នៃរដ្ឋបាលជលផល ជួបប្រជុំពិភាក្សា ស្តីពីការធ្វើតារាងធនធានជលផលមុន និងក្រោយប្រមូលផលតាមរដូវកាលនៃគម្រោង SCMF នៅស្នាក់ការសហគមន៍នេសាទថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៨នាក់ ស្រី ០៦នាក់។
និងវេលាម៉ោង ១៤៖០០ នាទីរសៀល ក្រុមការងារបានបន្តចុះជួបប្រជុំពិភាក្សាជាមួយអ្នកកែច្នៃ ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៣នាក់ ស្រី ០៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម