ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ០៦ភូមិ គឺភូមិសាលាម្នាង ភូមិបឹងព្រាវ ភូមិជ្រោយ ភូមិផ្លោង ភូមិទឹកប៉ោង និងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ០៦ មិថុនា ២០២៥
3

ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥​

លោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំលោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល និងលោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ ចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ០៦ភូមិ គឺភូមិសាលាម្នាង ភូមិបឹងព្រាវ ភូមិជ្រោយ ភូមិផ្លោង ភូមិទឹកប៉ោង និងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅវត្តសាលាម្នាង​ ដោយមានអ្នកចូលរួមសរុបចំនួន ៣៥០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter