ចុះធ្វើការផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងសហគមន៍នេសាទ លក្ខន្តិៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍នេសាទ
ចេញ​ផ្សាយ ០៤ មិថុនា ២០២៥
3

ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥​ 

វេលាម៉ោង ០៨៖០០ នាទីព្រឹក លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានចូលរួមសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នាយកដ្ឋានអភិរក្ស  នៃរដ្ឋបាលជលផល បានចុះធ្វើការផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងសហគមន៍នេសាទ លក្ខន្តិៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍នេសាទ និងប្រភេទសត្វកំពុងរងគ្រោះដល់គណៈកម្មការសហគមន៍នេសាទឃុំព្រែខ្សាច់ មានអ្នកចូលរួមសរុបចំនួន ១១នាក់ ស្រី ០២នាក់ នៅសាលាឃុំព្រែកខ្សាច់។ និងនៅវេលាម៉ោង ១៤៖០០ នាទីរសៀល ក្រុមការងារបានបន្តចុះធ្វើការផ្សព្វយអនុក្រិត្យស្ដីពីការគ្រប់គ្រងសហគមន៍នេសាទ លក្ខន្តិៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍នេសាទ និងប្រភេទសត្វកំពុងរងគ្រោះដល់គណៈកម្មការសហគមន៍នេសាទឃុំជ្រោយប្រស់ មានអ្នកចូលរួមសរុបចំនួន ១០នាក់ ស្រី ០៣នាក់ នៅស្នាក់ការសហគមន៍នេសាទឃុំជ្រោយប្រស់។

ចំនួនអ្នកចូលទស្សនា
Flag Counter