ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥
លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុផ្សំសម្រាប់ " ការបង្កើតផែនការសកម្មភាព ដើម្បីកាត់បន្ថយការចាប់ដោយចៃដន្យលើថនិកសត្វសមុទ្រកម្ពុជា " ដែលប្រព្រឹត្តទៅនៅសាលាឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង អ្នកចូលរួមសរុបចំនួន ២៦នាក់ ស្រី ១៥នាក់ រៀបចំដោយខណ្ឌរដ្ឋបាលជលផលកោះកុង សហការជាមួយអង្គការសាមគ្គី និងអង្គការជីវិតសត្វសមុទ្រកម្ពុជា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម