ពិធីប្រកាស ការផ្លាស់ប្ដូរ តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការសាលាស្រុកបូទុមសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ០៣ មិថុនា ២០២៥
3

ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ 

លោក លី សុវណ្ណារិទ្ធិ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានចូលរួមពិធីប្រកាស  ការផ្លាស់ប្ដូរ តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការសាលាស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ សរុបអ្នកចូលរួមចំនួន ១០០នាក់ ស្រី ១៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter