ប្រជុំបូកសរុបលទ្ធផលចុងក្រោយ នៃការងារចុះប្រមូលព័ត៌មានប្រជាពលរដ្ឋលើទីតាំងដីចម្ការឈើអាកាស្យារបស់រដ្ឋ ស្ថិតនៅភូមិ១ សង្កាស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ចេញ​ផ្សាយ ០៣ មិថុនា ២០២៥
5

ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ 

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីរ ចូលរួមប្រជុំបូកសរុបលទ្ធផលចុងក្រោយ នៃការងារចុះប្រមូលព័ត៌មានប្រជាពលរដ្ឋលើទីតាំងដីចម្ការឈើអាកាស្យារបស់រដ្ឋ ស្ថិតនៅភូមិ១ សង្កាស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សរុបអ្នកចូលរួមចំនួន ១៥នាក់ ស្រី ០៤នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ។

ចំនួនអ្នកចូលទស្សនា
Flag Counter