លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌ ០១រូប ចុះធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងកន្លែងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស និងឆ្នេរសមុទ្រតាមាឃ
ចេញ​ផ្សាយ ៣០ ឧសភា ២០២៥
12

ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥

វេលាម៉ោង ០៨៖៣០ នាទីព្រឹក លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌ ០១រូប ចុះធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងកន្លែងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ដែលរៀបចំឡើងដោយខណ្ឌរដ្ឋបាលជលផលកោះកុង កម្មវិធីប្រព្រឹត្តទៅនៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៣នាក់ ស្រី ០៣ នាក់។

និងវេលាម៉ោង ១៤៖០០ នាទីរសៀល បានបន្តចុះធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងកន្លែងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ កម្មវិធីប្រព្រឹត្តទៅនៅស្នាក់ការសហគមន៍នេសាទតំប់ឆ្នេរសមុទ្រតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១១នាក់ ស្រី ០៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter