សិក្ខាសាលា ស្តីពីការចងក្រងផលិតផលភូមិមួយផលិតផលមួយឆ្នាំ២០២៥ និងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយឆ្នាំ២០២៤
ចេញ​ផ្សាយ ២៩ ឧសភា ២០២៥
10

ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥

លោក ឡេង ចន្ទសុភា ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងកញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម បានចូលរួមសិក្ខាសាលា ស្តីពីការចងក្រងផលិតផលភូមិមួយផលិតផលមួយឆ្នាំ២០២៥ និងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ៤៨នាក់ ស្រី ១៤នាក់ នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter