អញ្ជើញសម្របសម្រួលកិច្ចប្រជុំជាមួយក្រុមការងារទីប្រឹក្សា CG SUSTAINABLE CO.,LTD ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងផ្សព្វផ្សាយព័ត៌មានគម្រោង
ចេញ​ផ្សាយ ២៩ ឧសភា ២០២៥
4

ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញសម្របសម្រួលកិច្ចប្រជុំជាមួយក្រុមការងារទីប្រឹក្សា CG SUSTAINABLE CO.,LTD ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងផ្សព្វផ្សាយព័ត៌មានគម្រោងមានដូចខាងក្រោម៖

១-គម្រោងសាងសង់រោងចក្រថាមពលអគ្គិសនីដុតឧស្ម័នធម្មជាតិ អានុភាព ៩០០ មេហ្គាវ៉ាត់  នៅឃុំថ្មស ស្រុកបូទុមសាគរ  ខេត្តកោះកុង (ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប)។

២-គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឃុំបឹងព្រាវ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល  ខេត្តកោះកុង (ក្រុមហ៊ុន កោះកុងចេជាង អេសអ៊ី ហ្សេត ឯ.ក)។

ការពិភាក្សា ពិគ្រោះយោបល់ និងផ្សព្វផ្សាយព័ត៌មានគម្រោង ដោយក្រុមការងារបច្ចេកទេសនៃក្រុមហ៊ុនទីប្រឹក្សា CG SUSTAINABLE CO.,LTD. ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរទាំង២ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោកប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក លោកនាយរងខណ្ឌរដ្ឋបាលជលផល លោកស្រីអនុប្រធានការិយាល័យផែនការ-គណនេយ្យ មានអ្នកអ្នកចូលរួមចំនួន ១០នាក់ ស្រី ០៥នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter