ចុះពិនិត្យ និងសិក្សាទីតាំងដីតំបន់ឆ្នេរ ចំនួន ១ កន្លែង សម្រាប់អភិវឌ្ឍតំបន់ទេសចរណ៍ របស់លោកជំទាវ គឹម ហ៊ាង ផ្ទៃដីទំហំ ១៨៤ ១១២ ម៉ែត្រការេ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ចេញ​ផ្សាយ ២៨ ឧសភា ២០២៥
3

ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោក ឡេង ច័ន្ទសុភា ប្រធានការិយាល៏យរដ្ឋបាល-បុគ្គលិក និងលោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប ចូលរួមចុះពិនិត្យ និងសិក្សាទីតាំងដីតំបន់ឆ្នេរ ចំនួន ១ កន្លែង សម្រាប់អភិវឌ្ឍតំបន់ទេសចរណ៍ របស់លោកជំទាវ គឹម ហ៊ាង ផ្ទៃដីទំហំ ១៨៤ ១១២ ម៉ែត្រការេ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ម៉្យាងទៀត លោកជំទាវ គឹម ហ៊ាង ស្នើសុំចុះបញ្ជី និងធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីខាងលើផងដែរ។

ការចុះពិនិត្យ និងសិក្សាទីតាំងដីតំបន់ឆ្នេរ  ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ក្រឹង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជ និងមានការចូលរួមពីលោក ថៃ ចន្ថា  អគ្គលេខាធិការរង គ.អ.ឆ.ក. លោក អន សុធារិទ្ធអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង សរុបអ្នកចូលរួមចំនួន ២៥នាក់ ស្រី ០១នាក់។ ក្រោយពីបានចុះពិនិត្យជាក់ស្ដែងរួចមក ក្រុមការងារបានចូលរួមប្រជុំនៅសាលាខេត្តកោះកុង ដើម្បី ពិនិត្យ ពិភាក្សាស្ដាប់មតិយោបល់  គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ សរុបលទ្ធផល និងរៀបចំរបាយការណ៍ជូនគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាពិនិត្យ។

ចំនួនអ្នកចូលទស្សនា
Flag Counter