ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥
លោក ឡាង គីរី អនុប្រធានមន្ទីរ បានចូលរួមក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់ ដើម្បីនាំចេញទៅផ្គត់ផ្គង់ទីផ្សារតារាងវាយកូនហ្គោលនៅ ក្នុងប្រទេសជប៉ុន ស្ថិតនៅតាមដងព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុនអេស៊ា អេនើជី អ៊ិនធើណេសិនណល ឯ.ក (ASIA ENERGY INTERNATIONAL CO., LTD.) ក្រោមអធិបតីភាពលោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងប្រតិភូក្រសួងរ៉ែ និងថាមពល នៅបរិវេណសួនច្បារមុខសាលាខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម