ចុះជួបប្រជុំជាមួយក្រុមការងារអនុវត្តគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ដើម្បីពិនិត្យវឌ្ឍនភាព និងការគាំទ្រសកម្មភាពរបស់គម្រោង
ចេញ​ផ្សាយ ២៦ ឧសភា ២០២៥
7

ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥

វេលាម៉ោង ០៩:០០ នាទីព្រឹក

លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានចុះជួបប្រជុំជាមួយក្រុមការងារអនុវត្តគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ដើម្បីពិនិត្យវឌ្ឍនភាព និងការគាំទ្រសកម្មភាពរបស់គម្រោង ក្រោមអធិបតីភាពលោក អាង ទី មេឃុំជីខក្រោម និងគណៈកម្មការសហគមន៍នេសាទកោះខ្យង មានអ្នកចូលរួមសរុបចំនួន ០៦នាក់ នៅសាលាឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

និងនៅវេលាម៉ោង ១៤:០០ នាទីរសៀល

ក្រុមការងារចុះជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលឃុំថ្មស ដើម្បីពិនិត្យវឌ្ឍនភាពគម្រោង និងការគាំទ្រសកម្មភាពគម្រោង ក្រោមអធិបតីភាពលោក គឹម ជឿង ជំទប់ទី១ ឃុំថ្មស មានអ្នកចូលរួមសរុបចំនួន ០៧នាក់ នៅសាលាឃុំថ្មស ស្រុកបូទូមសាគរ ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter