ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥
លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសក្រោយប្រមូលផល ផលផលិតផលជលផល និងបណ្តាញទីផ្សារដល់សមាជិកសហគមន៍នេសាទ ដើម្បីបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុក្នុងខេត្តតំបន់ឆ្នេរ រៀបចំឡើងដោយរដ្ឋបាលជលផល សហការជាមួយគម្រោង ការបន្សុំានិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យផលលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (Cam Adapt) មានការចូលរួមពីអនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព មន្ត្រីអនុវត្តគម្រោង(Cam Adapt) មន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលឃុំជ្រោយស្វាយ រដ្ឋបាលឃុំពាមក្រសោប រដ្ឋបាលឃុំថ្មស និងមានការចូលរួមពីសមាជីកសហគមន៍នេសាទ ដែលប្រកបមុខរបរកែច្មៃផលផលិតជលផលក្នុងសហគមន៍នេសាទជ្រោយស្វាយ សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រពាមក្រសោប និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស នៅសាលប្រជុំសាខាកាកបាទក្រហមខេត្តកោះកុង មានអ្នកចូលរួមសរុបប្រមាណ ៥១នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម