ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង បានរៀបចំធ្វើការដុតបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ " លបកន្ទុយកណ្តុរ សរុបចំនួន ៣៧៨ ខ្សែ ប្រវែង ៣ ០២៤ ម៉ែត្រ "
ចេញ​ផ្សាយ ២២ ឧសភា ២០២៥
11

ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥​

ពេលរសៀលវេលាម៉ោង ១៤៖៣០នាទី

ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង បានរៀបចំធ្វើការដុតបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់  " លបកន្ទុយកណ្តុរ សរុបចំនួន ៣៧៨ ខ្សែ ប្រវែង ៣ ០២៤ ម៉ែត្រ " ដែលបានឃាត់ចាប់ ដកហូតកាលពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំថ្មស និងគណ:កម្មការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស កម្មវិធីប្រព្រឹត្តទៅនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter