ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥
លោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុងលោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក លី ដារ៉ា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ ស្ដីពីការរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) សិក្ខាសាលាប្រព្រឹត្តទៅនៅសណ្ឋាគារសង្គហមិត្ត ទីរួមខេត្តកែប ក្រោមអធិបតីភាពឯកឧត្ដម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានអ្នកចូលរុមសរុបចំនួន ៩០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម