កិច្ចប្រជុំពិនិត្យឡើងវិញនូវសកម្មភាពបន្ទាប់ពីការឆ្លើយតបការផ្ទុះជំងឺផ្តាសាយបក្សីក្នុងខេត្តកោះកុង និងខេត្តក្រចេះ
ចេញ​ផ្សាយ ១៦ ឧសភា ២០២៥
4

ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥

លោក ឡេង ច័ន្ទសុភា ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក តំណាងលោកស្រីប្រធានមន្ទីរ បានដឹកនាំលោក ទូច ប៊ុណ្ណារិទ្ធ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ចូលរួមកិច្ចប្រជុំពិនិត្យឡើងវិញនូវសកម្មភាពបន្ទាប់ពីការឆ្លើយតបការផ្ទុះជំងឺផ្តាសាយបក្សីក្នុងខេត្តកោះកុង និងខេត្តក្រចេះ ក្រោមអធិបតីលោក ស៊ាង សុខលីម អគ្គនាយករងសុខភាពសត្វ និងផលិតកម្មសត្វ មានអ្នកចូលរួមសរុបចំនួន ៣៥នាក់ ស្រី ០៥នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។

 

ចំនួនអ្នកចូលទស្សនា
Flag Counter