ប្រជុំក្រុមការងារចុះប្រមូលព័ត៌មានលើទីតាំងដីចម្ការឈើអាកាស្យារបស់រដ្ឋ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង
ចេញ​ផ្សាយ ១៦ ឧសភា ២០២៥
4

ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥

ពេលរសៀល

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីរ រួមមានលោកនាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោកនាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងថ្នាក់ដឹកនាំការិយាល័យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង សរុបចំនួន ០៨នាក់ ចូលរួមប្រជុំក្រុមការងារចុះប្រមូលព័ត៌មានលើទីតាំងដីចម្ការឈើអាកាស្យារបស់រដ្ឋ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីសំណាក់លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត  លោកអភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង និងក្រុមការងារវាស់វែងដីលក្ខណៈជាប្រព័ន្ធ លោកចៅសង្កាត់រងសង្កាត់ស្មាច់មានជ័យ និងអ្នកពាក់ព័ន្ធដទៃទៀត សរុបអ្នកចូលរួម ចំនួន ២១នាក់ ស្រី ០៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter