ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥
ពេលរសៀល លោក ឡាង គីរី អនុប្រធានមន្ទីរ បានដឹកនាំលោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល និងលោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ ចូលរួមប្រជុំ ពិភាក្សា និងចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋឈ្មោះ ម៉េន កានី ស្នើសុំឈូសឆាយ ២៤,១៥ ហិកតា ដើម្បីដាំដំណាំ ស្ថិតនៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដឹកនាំដោយលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៩នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម