កិច្ចប្រជុំចុះពិនិត្យ និងពិភាក្សា ករណីដីចំនួន ០៣ទីតាំង ដែលស្នើសុំកាត់ចំណែកដីរដ្ឋចេញ ពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង
ចេញ​ផ្សាយ ០៨ ឧសភា ២០២៥
5

ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥

­ពេលេព្រឹក

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ និងលោក ឡាង គីរី អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំចុះពិនិត្យ និងពិភាក្សា ករណីដីចំនួន ០៣ទីតាំង ដែលស្នើសុំកាត់ចំណែកដីរដ្ឋចេញ ពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការចូលរួមពីលោកអភិបាលរងក្រុងខេមរភូមិន្ទ លោកអភិបាលរងស្រុកស្រែអំបិល ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ចៅសង្កាត់ស្មាច់មានជ័យ ចៅសង្កាត់ស្ទឹងវែង និងមេឃុំបឹងព្រាវ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter