កិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការសហគមន៍នេសាទថ្មសក្នុងការអនុវត្តគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព SCMF នៃរដ្ឋបាលជលផល
ចេញ​ផ្សាយ ០៧ ឧសភា ២០២៥
6

ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥

លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនំាលោក នាយ សាលួត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការសហគមន៍នេសាទថ្មសក្នុងការអនុវត្តគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព  SCMF នៃរដ្ឋបាលជលផល ដឹកនាំដោយលោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល និងមានការចូលរួមពីគណៈកម្មការសហគមន៍នេសាទចំនួន ១០នាក់ ស្រី ០២នាក់ នៅផ្ទះលោក ទឹង ហាន់ ប្រធានសហគមន៍នេសាទថ្មស ឃុំថ្មស ស្រុកបទុមសាគរ  ខេត្តកោះកុ ។

ចំនួនអ្នកចូលទស្សនា
Flag Counter