ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥
លោក មុន ចាន់សុភាព ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ទូច ប៊ុណ្ណារិទ្ធ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមសិក្ខាសាលាសហគមន៍កសិកម្មប្រចាំឆ្នាំ (លើកទី៦) ការពង្រឹងសមត្ថភាពនៃការគ្រប់គ្រង និងការផ្គូរផ្គងធុរកិច្ចរបស់សហគមន៍កសិកម្ម និងសហគ្រិនសុខភាពសត្វសហគមន៍ ដោយមានការរួមពីថ្នាក់ដឹកនាំ ការិយាល័យចំនួន១៤ ខេត្ត ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន សហគមន៍កសិកម្ម ,អគ្គនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនិងអង្គការដៃគូនានា,ថ្នាក់ដឹកនាំសហគមន៍គោលដៅទាំង១៤ខេត្ត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធ្វើនៅសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបប្រមាណ ២៧៣នាក់ ស្រី ១៣៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម