កិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំដាំកូនកោងកាងសាកល្បង
ចេញ​ផ្សាយ ០២ ឧសភា ២០២៥
22

ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង និងលោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំដាំកូនកោងកាងសាកល្បង នៅសហគមន៍នេសាទកោះខ្យង សហគមន៍តាមាឃ និងសហគមន៍នេសាទព្រែកខ្សាច់ ក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលមានសកម្មភាពដូចខាងក្រោម៖

•ពេលព្រឹក ជួបប្រជុំពិភាក្សាជាមួយសហគមន៍នេសាទកោះខ្យង នៅសាលាឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុប ៣០នាក់ ស្រី ០៧នាក់

•ពេលថ្ងៃជួបប្រជុំពិភាក្សាជាមួយសហគមន៍នេសាទតាមាឃ នៅភូមិតាមាឃ ឃុំអណ្ដូងទឹក ស្រុកបូទមសារគរ ខេត្តកោះកុង មានអ្នកចូលរួមសរុប ២៧នាក់ ស្រី ០៥នាក់

•ពេលរសៀលជួបប្រជុំពិភាក្សាជាមួយសហគមន៍នេសាទព្រែកខ្សាច់នៅសាលាឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុងមានអ្នកចូលរួមសរុប ២១នាក់ ស្រី ០៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter