ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥
លោក ឡេង ច័ន្ទសុភា ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក បានចូលរួមពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តំណាងព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក មេឃុំចៅសង្កាត់ទាំងអស់ និងមន្រ្តីរាជការមន្ទីរសុខាភិបាលខេត្ត នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម