ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥
លោក ឡាង គីរី អនុប្រធានមន្ទីរ បានដឹកនាំលោកនាយខណ្ឌរដ្ឋបាលជលផល លោកប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល លោកប្រធានការិយាល័យនីតិកម្មកសិកម្ម លោកស្រីប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោកស្រីមន្ត្រីការិយាល័យផែនការ-គណនេយ្យ និងមន្ត្រីជំនាញជួរក្រោយចំនួន ០២រូប ចូលរួមកិច្ចប្រជុំវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្មតាមយន្តការច្រកចេញចូលតែមួយ ក្រោមអធិបតីភាពលោក កើត កិត្តិនាថ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈិន រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋាន តំណាងមកពីក្រសួងមហាផ្ទៃ និងលោកប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត មានអ្នកចូលរួមសរុបចំនួន ២៨នាក់ ស្រី ០៦នាក់ នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។
កិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ចំនួន៤ចំណុច ក្នុងនោះមាន៖
១.ការអនុវត្ត និងនិតិវិធីនានាក្នុងការផ្តល់សេវា វារីវប្បកម្មដោយស្រមទៅតាមសេចក្តីណែនាំលេខ៣២៧ សណន កសក
២.ការកែសម្រួលបច្ចុប្បន្នភាពមន្ត្រីនៅសត្វឃាដដ្ឋានដោយមានតួនាទីត្រួតពិនិត្យបច្ចេកទេសសាច់សត្វ និងអនាម័យសត្វ និងការប្រមូលចំណូល
៣.ការប្រមូលចំណូលអាចមួយសប្តាហ៍ម្តង ឬពីរសប្តាហ៍ម្តងពីសត្វឃាដដ្ឋាននៅតាមស្រុកនីមួយៗដើម្បីងាយស្រួលកត់ត្រាចំណូល និងបិទបញ្ជី
៤.ការលក់ជី ថ្នាំកសិកម្ម និងការឆ្លងវគ្គបណ្តុះបណ្តាលករណីមិនគ្រប់ចំនួនក្នុងការបើកវគ្គនោះ អង្គភាពច្រក ឬរដ្ឋបាលខេត្តត្រូវធ្វើសំណើមកអគ្គរដ្ឋបាលក្រសួងមហាផ្ទៃ ដើម្បីមានវគ្គបណ្តុះបណ្តាលចូលគ្នាខេត្តទី២ ទី៣ទៅតាមភាពជាក់ស្តែង។