ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥
ផ្នែករដ្ឋបាលជលផលបូទុមសាគរ បានធ្វើការដុតបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ លបកន្ទុយកណ្តុរ ដែលបានឃាត់ចាប់កន្លងមក ចំនួន ៩៣លប ប្រវែង ៧៤៤ម៉ែត្រ នៅបរិវេណសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោកមេភូមិ អនុប្រធានភូមិតាមាឃ ប្រជាការពារភូមិ និងគណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ មានអ្នកចូលសរុបចំនួន ១៥នាក់ ស្រី ០៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម