ប្រជុំពិភាក្សាលើ លិខិតបទដ្ឋានគតិយុត្តិ ក្រោមច្បាប់ ស្ដីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិបង្កាត់ពូជដំណាំ ដែលរៀបចំដោយនាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម
ចេញ​ផ្សាយ ២៤ មេសា ២០២៥
11

ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

 ពេលព្រឹក

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ និងលោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្ត្រីការិយាល័យនីតិកម្មកសិកម្ម ចូលរួមប្រជុំពិភាក្សាលើ លិខិតបទដ្ឋានគតិយុត្តិ ក្រោមច្បាប់ ស្ដីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិបង្កាត់ពូជដំណាំ ដែលរៀបចំដោយនាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម។ គោលបំណងនៃកម្មវិធីគឺ ផ្សព្វផ្សាយពីនីតិវិធី និងច្បាប់គតិយុត្តិស្ដីពីការគ្រប់គ្រងពូជដំណាំ និងណែនាំពីការចុះផ្សព្វផ្សាយ និងការផ្ដល់វគ្គបណ្ដុះបណ្ដាលច្បាប់ពូជដំណាំជូនកសិករជាម្ចាស់ដេប៉ូលក់ពូជដំណាំ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានអ្នកចូលរួមចំនួន ០៩នាក់ ស្រី ៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter