ប្រជុំត្រៀមរៀបចំកិច្ចប្រជុំ " កិច្ចសហប្រតិបត្តិការឧស្សាហកម្ម រវាងខេត្តកោះកុង ប្រទេសកម្ពុជា និងទីក្រុងវៃណាន ខេត្តសានស៊ី ប្រទេសចិន
ចេញ​ផ្សាយ ២២ មេសា ២០២៥
12

ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥

ពេលព្រឹក

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីររួមមានលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ចូលរួមប្រជុំត្រៀមរៀបចំកិច្ចប្រជុំ " កិច្ចសហប្រតិបត្តិការឧស្សាហកម្ម រវាងខេត្តកោះកុង ប្រទេសកម្ពុជា និងទីក្រុងវៃណាន ខេត្តសានស៊ី ប្រទេសចិន ដឹកនាំដោយលោក សេង ដារ៉ា នាយករងរដ្ឋបាលសាលាខេត្តកោះកុង នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៦នាក់ ស្រី ០៦នាក់។ កិច្ចប្រជុំផ្ដោតលើប្រធានបទសំខាន់ៗ - វិស័យទេសចរណ៍ខេត្តកោះកុង - សិក្សាពីផលិតផល សំបុកសត្វត្រចៀកកាំ ការកែច្នៃ គោលបំណងនាំចេញពីខេត្តកោះកុង ទៅកាន់ប្រទេសចិន....។ល។

ចំនួនអ្នកចូលទស្សនា
Flag Counter