ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥
លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក មុត សុខន មន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមប្រជុំស្តីពីការពិនិត្យលទ្ធផលការប្រមូលទិន្នន័យផលនេសាទសមុទ្រ ក្រោមអធិបតីភាពលោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ ( RAMA INN ) ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលជលផល មន្ត្រីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ, ខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរទាំង៤ និងមន្ត្រីមកពីអង្គការ (FAO) សរុបចំនួន ២៨នាក់ ស្រី ០១នាក់ ។ រៀបចំដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឃន៍ជលផលសមុទ្រ នៃរដ្ឋបាលជលផល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម