ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥
នៅពេលព្រឹកវេលាម៉ោង ៨៖៣០នាទី
លោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមសន្និបាតបោះឆ្នោតបណ្តាញសហគមន៍នេសាទ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពលោក តេង នាវ នាយករងរដ្ឋបាលសាលាស្រុកស្រែអំបិល និងលោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ដោយអញ្ជើញចូលរួមប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល គណៈកម្មការសហគមន៍នេសាទ និងគណៈកម្មការសហគមន៍ការពារធនធានធម្មជាតិជាសាក្សី មានអ្នកចូលរួមសរុបចំនួន ២៤នាក់ ស្រី ០៤នាក់ នៅអគារធនធាននៃវិទ្យាល័យស្រែអំបិល។ ក្នុងនោះមានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន ០៤ រូប ទទួលបានលទ្ធផលដូចខាងជា៖ ១-លោក នៅ សាម៉ាប់ ជាប្រធានបណ្តាញសហគមន៍នេសាទស្រុកស្រែអំបិល, ២-លោកស្រី នង លឹមហ៊ាង ជាអនុប្រធានទី១ បណ្តាញសហគមន៍នេសាទស្រុកស្រែអំបិល និង៣-លោក ប៉ែន សុម៉េង ជាអនុប្រធានទី២ បណ្តាញសហគមន៍នេសាទស្រុកស្រែអំបិល។
និងនៅពេលរសៀលវេលាម៉ោង ១៣៖៣០នាទី បានបន្តចូលរួមសន្និបាតបោះឆ្នោតបណ្តាញសហគមន៍សាទស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង មានបេក្ខភាពឈរឈ្មោះចំនួន ០២រូប ទទួលបានលទ្ធផលដូចជា៖ ១- លោក តាវ វណ្ណា ជាប្រធានបណ្តាញសហគមន៍នេសាទស្រុកស្រែអំបិល និងបូទុមសាគរ និង២-លោកស្រី នង លឹមហ៊ាង ជាអនុប្រធានបណ្តាញសហគមន៍នេសាទស្រុកស្រែអំបិល និង បូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៦ នាក់ ស្រី០៥នាក់។ កម្មវិធីនេះសហការរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) អង្គការអាក់សិនអេតកម្ពុជា (AAC) និងអង្គការមជ្ឈមណ្ឌលម្លប់ព្រំវិហារធម៌ (MPC) គាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម