ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានដឹកនាំលោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល ចូលរួមកិច្ចប្រជុំ ពិនិត្យលើសំណើរបស់ ឈ្មោះ ប៉ាវ ធា និងឈ្មោះ សុខ ចាប ស្នើសុំអនុញ្ញាតប្រមូលអនុផលព្រៃឈើ (អុស) លើដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលរដ្ឋធ្វើប្រទានកម្មជាកម្មសិទ្ធិឯកជន ជូនប្រជាពលរដ្ឋស្ថិតនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង តាមអនុក្រឹត្យលេខ ១២៥ អនក្រ.បក. ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ និងស្នើសុំដឹកជញ្ជូនអុសពីទីតាំងដីដែលរដ្ឋធ្វើប្រទានកម្មជាកម្មសិទ្ធិឯកជន ជូនប្រជាពលរដ្ឋទៅកាន់គោលដៅប្រើប្រាស់ ក្នុងសិប្បកម្មឡឥដ្ឋ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ (ក) សាលាខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១២ នាក់ ស្រី ០១នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម