សន្និបាតបោះឆ្នោតបណ្តាញសហគមន៍នេសាទ ស្រុកបូទុមសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ០៩ មេសា ២០២៥
31

ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥

នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមសន្និបាតបោះឆ្នោតបណ្តាញសហគមន៍នេសាទ ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពលោក ខេង សំខាន់ អភិបាលរងនៃគណៈអភិបាលស្រុកបូទុមសាគរ  និងលោកបណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ដោយអញ្ជើញចូលរួមពីអាជ្ញាធរឃុំអណ្តូងទឹក ឃុំកណ្តោល ឃុំថ្មស គណៈកម្មការសហគមន៍នេសាទ និងគណៈកម្មការសហគមន៍ការពារធនធានធម្មជាតិជាសាក្សី មានអ្នកចូលរួមសរុបចំនួន ១៩នាក់ ស្រី ០៣នាក់។ ដំណើរការសន្និបាតបោះឆ្នោតនេះប្រព្រឹត្តទៅនៅសាលាស្រុកបូទុមសាគរ (សាលប្រជុំខ) ទទួលបានលទ្ធផលដូចជា៖

១-លោក តាវ វណ្ណា អនុប្រធានសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ជាប្រធានបណ្តាញសហគមន៍នេសាទស្រុកបូទុមសាគរ,

២-លោក ឆាវ ខាន់ ប្រធានសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ ជាអនុប្រធានទី១ បណ្តាញសហគមន៍នេសាទស្រុកបូទុមសាគរ,

៣-លោកស្រី ឆឹង កុម្ភ: អនុប្រធានសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកណ្តោល ជាអនុប្រធានទី២ បណ្តាញសហគមន៍នេសាទស្រុកបូទុមសាគរ។

កម្មវិធីនេះសហការរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) អង្គការអាក់សិនអេតកម្ពុជា (AAC) និងអង្គការមជ្ឈមណ្ឌលម្លប់ព្រំវិហារធម៌ (MPC) គាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU)។

ចំនួនអ្នកចូលទស្សនា
Flag Counter