កិច្ចប្រជុំស្តីពីការសិក្សា និងវាយតម្លៃផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធរបស់គម្រោងផ្តើមអនុវត្ត នៅហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង ដែលរៀបចំឡើងដោយគម្រោង ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នៃរដ្ឋបាលជលផល
ចេញ​ផ្សាយ ០៨ មេសា ២០២៥
14

ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥

លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង និងមន្ត្រីខណ្ឌ ០១រូប បានចូលរួមកិច្ចប្រជុំស្តីពីការសិក្សា និងវាយតម្លៃផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធរបស់គម្រោងផ្តើមអនុវត្ត នៅហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង ដែលរៀបចំឡើងដោយគម្រោង ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នៃរដ្ឋបាលជលផល និងមានការចូលរួមពីក្រុមការងារគម្រោង អាជ្ញាធរឃុំ គណៈកម្មការ និងសមាជិកសហគមន៍នេសាទកោះខ្យង នៅសាលាឃុំជីខក្រោម មានអ្នកចូលរួមសរុបចំនួន ២១នាក់ ០៥នាក់។

នៅរសៀលម៉ោង ១៤៖៣០ នាទី ក្រុមការងារបន្តចុះជួបប្រជុំជាមួយអាជ្ញាធរឃុំមស គណៈកម្មការ និងសមាជិកសហគមន៍នេសាទតំបន់ឆ្នេរថ្មស កម្ម នៅភូមិចំការលើ មានអ្នកចូលរួមសរុបចំនួន ៣២នាក់ ស្រី ០៦នាក់ ក្នុងកម្មវិធីខាងលើដឹកនាំសម្របសម្រួលដោយលោកស្រីបណ្ឌិត ជិន លក្ខណា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម នៃរដ្ឋបាលជលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter