ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥
លោក ឡាង គីរី អនុប្រធានមន្ទីរ បានចូលរួមក្នុង "កិច្ចប្រជុំ ស្ដីពីការចុះជំរុញការអនុវត្តយន្តការគ្រប់គ្រង និងត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំ " លោកឧត្ដមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ។
កិច្ចប្រជុំខាងលើមានគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តយន្តការគ្រប់គ្រងត្រួតពិនិត្យការប្រើប្រាស់និងការរក្សាទុកសារធាតុគីមីផ្សំ នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់អាជ្ញាធរដែនដីខេត្តកោះកុង ដើម្បីបង្ការទប់ស្កាត់ការប្រើប្រាស់ខុសគោលដៅ ពិសេសការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម