ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលេះលផលកោះកុង និងលោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការវិភាគទិន្នន័យសម្រាប់ការតាមដាន វាយតម្លៃផលនេសាទសមុទ្រ ក្រោមអធិបតីភាពលោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ (PHAMA Hotel) ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពីរដ្ឋបាលជលផល វិទ្យានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ ខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរទាំង៤ និងមន្ត្រីមកពីអង្គការ (FAO) មានអ្នកចូលរូមសរុបចំនួន ២៩នាក់ ស្រី ០១នាក់ រៀបចំដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឃន៍ជលផលសមុទ្រ នៃរដ្ឋបាលជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម