ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
លោក ទូច ប៊ុណ្ណារិទ្ធ ប្រធានការិយាល័យ បានដឹកនាំមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ០៣នាក់ និងលោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប សហការជាមួយអាជ្ញាធរឃុំព្រែកខ្សាច់ ចុះផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺផ្តាសាយបក្សីពីសត្វទៅសត្វ និងពីសត្វមកមនុស្ស ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទ្រុងចិញ្ចឹម និងតាមផ្លូវសាធារណៈផងដែរ ជូនបងប្អូនប្រជាពលរដ្ឋរស់់នៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម