មហាសន្និបាតប្រចាំឆ្នាំ២០២៤ របស់សហគមន៍កសិកម្មសាមគ្គីធម៌ ស្ថិតនៅភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ២៧ មីនា ២០២៥
14

ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥

លោក ឡេង ច័ន្ទសុភា ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក លោក មុន ចាន់សុភាព ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២៤ របស់សហគមន៍កសិកម្មសាមគ្គីធម៌ ស្ថិតនៅភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ៤៥នាក់ ស្រី ២៣នាក់។

+ សកម្មភាព និងលទ្ធផល៖

•សហគមន៍កសិកម្មសាមគ្គីធម៌មានសមាជិកសរុប ៦២នាក់ ស្រី ៣៤នាក់ មានហ៊ុនសរុប ៩៣ហ៊ុន(១ហ៊ុន=១០ ០០០រៀល)

•ទុនសហគមន៍កសិកម្មដើមឆ្នាំ២០២៤៖ មានចំនួន ៩,៧២០.០០០ រៀល

•សហគមន៍មានមុខរបរចំនួន១៖ ១.ឥណទានកសិកម្មខ្នាតតូច

•ប្រាក់ចំណូលសរុប ២,២២០.០០០៛•ប្រាក់ចំណាយសរុប  ១៧០.០០០៛

•ប្រាក់ចំណេញសុទ្ធសរុប ២.០៤៥.៥០០៛ •ប្រាក់ភាគលាភ ១ហ៊ុនទទួលបាន៤.២០០៛ ។

 
 
ចំនួនអ្នកចូលទស្សនា
Flag Counter