ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
ពេលរសៀល
លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញអមដំណើរឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ទទួលស្វាគមន៍ឯកឧត្តម ង្វៀង ហូហា លេខាគណៈកម្មាធិការគណបក្សខេត្តកាម៉ៅ នៃសាធារណៈរដ្ឋសង្គមនិយវៀតណាម ក្នុងជំនួបសួរសុខទុក្ខ សម្តែងការគួរសម និងជូនពរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាជនខេត្តកោះកុង នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម