ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានដឹកនាំលោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល ចូលរួមកិច្ចប្រជុំ ពិនិត្យ ពិភាក្សា លើសំណើសុំជួសជុល និងពង្រីកបន្ថែមផ្លូវ ០១ខ្សែ ប្រវែង ១០ ៥៤៨ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥១ ត្រង់ចំណុចនិយាមកា UTM ( ៣៦៧៨៤២ ; ១២១២៨៣៤) ស្ថិតក្នុងភូមិសាស្ត្រភូមិស្ទឹងឆាយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ក្រោមអធិបតីភាព លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង សរុបអ្នកចូលរួមចំនួន ១២នាក់។
ក្រោយពីកិច្ចប្រជុំក្រុមការងារ បានចុះពិនិត្យជាក់ស្ដែងឃើញថា៖ ផ្លូវលំ ០១ខ្សែ ដែលប្រជាពលរដ្ឋឈ្មោះ លឹម គីមលី ស្នើសុំជុសជុល ពង្រីកបន្ថែម មានការខូចខាតដោយសារទឹកហូរច្រោះ។ សូមជម្រាបជូនជ្រាបថា ផ្លូវប្រវែង ១០ ៥៤៨ ម៉ែត្រ បានស្ថាបនា ក្នុងឆ្នាំ ២០២១ ដោយមានការអនុញ្ញាត ពីរដ្ឋបាលឃុំបឹងព្រាវ រដ្ឋបាលស្រុកស្រែអំបិល សង់កាត់តាមដីដែលបានស្នើសុំកាត់ឆ្វៀលចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ដែលបច្ចុប្បន្ននេះគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម