ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥
លោក ឡាង គីរី អនុប្រធានមន្ទីរ បានដឹកនាំលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមប្រជុំការពិនិត្យ ផ្ទៀងផ្ទាត់ទីតាំងគន្លងខ្សែផ្លូវជិះកង់ទេសចរណ៍ តាមបណ្ដោយឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងទីតាំងប្លង់សួនច្បារគល់ស្ពាន និងសួនច្បារមុខសាលាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្ដម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ ស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រភូមិសាស្ត្រខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ៥៥នាក់ ស្រី ០៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម