វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី ” កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ” តាមរយៈប្រព័ន្ធបញ្ជូនសម្លេង និងរូបភាពពីចម្ងាយ (ZOOM)
ចេញ​ផ្សាយ ១៩ មីនា ២០២៥
20

ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា  ឆ្នាំ២០២៥

លោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំលោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក យន សំណាង មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ចូលរួមវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី ” កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ” តាមរយៈប្រព័ន្ធបញ្ជូនសម្លេង និងរូបភាពពីចម្ងាយ (ZOOM) នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ដែលដឹកនាំដោយឯកឧត្តម ផៃធូន ផ្លាមកេសន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ឈី វ៉ា អភិបាលខេត្តស្តីទី និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត មានអ្នកចូលរួមចំនួនសរុប ៣៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter