កិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារស្នើសុំធ្វើអនុប្បយោគដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងពីតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិទួលគគីរលើ និងភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ចេញ​ផ្សាយ ១៧ មីនា ២០២៥
19

ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា  ឆ្នាំ២០២៥

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានដឹកនាំលោក ហេង ស៊ាងហុង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោក ឡុង ណារ៉ាត់ នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ ចូលរួមកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារស្នើសុំធ្វើអនុប្បយោគដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងពីតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិទួលគគីរលើ និងភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា  អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៤ នាក់ ស្រី ០១នាក់។

សូមជម្រាបថា ករណីប្រជាពលរដ្ឋ ចំនួន ១៨០គ្រួសារ ស្នើសុំកាត់ឆ្វៀល និងធ្វើអនុប្បយោគដី ទំហំ ៣២៤,៩១ហិកតា។ ក្នុងនោះប្រជាពលរដ្ឋ ចំនួន ១១៥គ្រួសារ ស្នើសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២  ផ្ទៃដីទំហំ ១៧០,០៦ ហិកតា និងប្រជាពលរដ្ឋ ចំនួន ៦៥ គ្រួសារ ស្នើសុំកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ ផ្ទៃដីទំហំ ១៥៤,៨៥ហិកតា ស្ថិតនៅភូមិទួលគគីរលើ និងភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ចំនួនអ្នកចូលទស្សនា
Flag Counter