ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥
លោក ឡាង គីរី អនុប្រធានមន្ទីរ បានដឹកនាំលោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក យន សំណាង មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកមណ្ឌលសីមា រដ្ឋបាលឃុំពាមក្រសោប និងមន្ត្រីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងស្នើសុំធ្វើវារីវប្បកម្ម (ចិញ្ចឹមគ្រំចំពុះ និងខ្យងត្រដិត) របស់លោក វិ ឆេ ស្ថិតនៅភូមិ១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានទីតាំងដូចខាងក្រោម៖
១-ទីតាំងចិញ្ចឹមគ្រំចំពុះទាមាននិយាម (280542-1274380) មានទំហំ ១០ ០០០ ម៉ែត្រក្រឡា និងបង្គោលចំនួន ៤ ០០០ ដើម
២-ទីតាំងចិញ្ចឹមខ្យងត្រដឹតមាននិយាម (280926-1274409) មានទំហំ ១០ ០០០ម៉ែត្រក្រឡា បង្គោល ៥០០ ដើម និងដាក់ខ្យង ២០០.០០០គ្រាប់។ ក្រោយពេលចុះពិនិត្យជាក់ស្តែង ក្រុមការងារបានណែនាំឱ្យម្ចាស់ទីតាំងរៀបចំទីតាំងចិញ្ចឹមកុំឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ទូកដឹកភ្ញៀវទេសចរណ៍ និងទូកនេសាទ ក្នុងករណីបើមានផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ទូកដឹកភ្ញៀវទេសចរណ៍ និងទូកនេសាទ ម្ចាស់ទីតាំងត្រូវរស់រើចេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម