ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥
លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម បានចុះតាមដានត្រួតពិនិត្យដេប៉ូលក់ជី ថ្នាំកសិកម្ម ចំនួន ០២ដេប៉ូ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងប្រតិបត្តការយើងបានពិនិត្យបញ្ជិកា ស្លាកសញ្ញាព័ត៌មានភាសារខ្មែរ និងចំណុះ របស់ផលិតផល ហើយរកមិនឃើញបទល្មើសឡើយ។ បន្ថែមពីនេះយើងបានផ្សព្វផ្សាយឲ្យអាជីវករទាំងពីរខាងលើទៅដាក់ពាក្យសុំចូលរៀនឆ្លងកាត់វគ្គអប់រំវិជ្ជាជីវៈ នៅអង្គភាពច្រកចេញ-ចូលតែមួយនៃរដ្ឋបាលខេត្តកោះកុង និងបានផ្តល់ពាក្យស្នើសុំដោយឥតគិតថ្លៃ។