ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥
លោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានចុះពិនិត្យពីខ្សែច្រវ៉ាក់ផលិតកម្មកែច្នៃផលិតគ្រាប់ស្វាយចន្ទី របស់សិប្បកម្មឈ្មោះ រ៉ា វី មានទីតាំងស្ថិតនៅភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ សិប្បកម្មកែច្នៃផលិតគ្រាប់ស្វាយចន្ទី រ៉ា វី បានដំណើការមកជិត២ឆ្នាំមកហើយ ដោយបានចំណាយដើមទុនប្រមាណជិត១០ម៉ឺនដុល្លា ក្នុងនោះសិប្បកម្មបានប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុងមូលដ្ឋាន ក្នុងមួយគីឡូ ពី ៤០០០៛ ទៅ ៥០០០៛ ទៅតាមគុណភាពគ្រាប់ ដែលអាចផលិតគ្រាប់ស្វាយចន្ទីកែច្នៃរួចបានពី ៧០ ទៅ ៨០គីឡូក្រាមក្នុងមួយថ្ងៃ និងលក់បានតម្លៃពី ៣០,០០០៛ ទៅ ៤០,០០០៛។ ចំពោះទីផ្សារលក់ចេញលក់នៅក្នុងមូលដ្ឋាន,បោះទៅតាមខេត្តផ្សេងៗ នឹងមានក្រៅប្រទេសផងដែរ។ ចំពោះបញ្ហាប្រឈមរបស់គាត់គឺខ្វះដើមទុនប្រមូលទិញគ្រាប់ស្វាយចន្ទី ជាពិសេសកំឡុងពេលចន្ទីប្រមូលផលនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម