ប្រជុំពិនិត្យ ពិភាក្សាលើសំណើពាក់ព័ន្ធដីទំហំ ៤១ ហិកតា របស់ប្រជាពលរដ្ឋឈ្មោះ ស្រេង សោភ័ណ្ឌ និងឈ្មោះ ថាំង ច្រឹក
ចេញ​ផ្សាយ ១៥ មីនា ២០២៥
17

 ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា  ឆ្នាំ២០២៥ 

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមប្រជុំពិនិត្យ ពិភាក្សាលើសំណើពាក់ព័ន្ធដីទំហំ ៤១ ហិកតា របស់ប្រជាពលរដ្ឋឈ្មោះ ស្រេង សោភ័ណ្ឌ និងឈ្មោះ  ថាំង ច្រឹក។ សូមជម្រាបជូនជ្រាបថា ទីតាំងដីខាងលើ ស្ថិតក្នុងអនុក្រឹត្យលេខ ៤៦អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២ ភូមិសាស្ត្រខេត្តកោះកុង។ កន្លងមកទីតាំងដីខាងលើ មានការបញ្ជាក់លើឯកសារទិញ- លក់ ដោយរដ្ឋបាលឃុំជីផាតស្រុកថ្មបាំង។ តែបើយោងលើផែនទីរដ្ឋបាលក្រសួងមហាផ្ទៃទីតាំងដីជាក់ស្ដែង ស្ថិតក្នុងភូមិសាស្ត្រភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល។ សរុបលទ្ធផលនៃកិច្ចប្រជុំ អង្គប្រជុំគាំទ្រ និងជួយ សម្របសម្រួលឱ្យភាគីម្ចាស់ដី អាចធ្វើការសម្អាតដីដើម្បីអភិវឌ្ឍន៍  រីឯបញ្ហាព្រំប្រទល់រដ្ឋបាល  រវាង  ឃុំជីផាត  និងឃុំជីខលើ រង់ចាំក្រុមការងារខេត្តដោះស្រាយបន្ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter