ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥
លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ និងលោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំកោះកុងសង្ក្រាន្តឆ្នាំម្សាញ់ខាងមុខនេះ នៅសួនច្បារមុខសាលាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ប្រធាន/អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃសាលាខេត្តកោះកុង ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម