កិច្ចប្រជុំ ពិនិត្យ ពិភាក្សា ការកំណត់ដីចំណីផ្លូវ ដីចំណីព្រែក ដីចំណីប្រឡាយ ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ០៧ មីនា ២០២៥
21

ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ការកំណត់ដីចំណីផ្លូវ ដីចំណីព្រែក ដីចំណីប្រឡាយ ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ដឹកនាំដោយដោយលោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុស្រែអំបិល និងមានការចូលរួមពីលោកមេឃុំ  លោកប្រធានភូមិទាំង៦ភូមិ នៃឃុំស្រែអំបិល មន្រ្តីជំនាញជុំវិញស្រុក សរុបអ្នកចូលរួមចំនួន ១៨នាក់ ស្រី ០៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter