កម្មវិធី " បុណ្យកោងកាងសន្តិភាព "
ចេញ​ផ្សាយ ០៣ មីនា ២០២៥
45

ថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥

លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានចូលរួមកម្មវិធី បុណ្យកោងកាងសន្តិភាព ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន គាំទ្រដោយអង្គការមេត្តាធម្មជាតិ កម្មវិធីខាងលើមានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៑ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ មិថុនា ភូថង អភិបាល ​នៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួម រដ្ឋលេខាធិការ អភិបាលរងខេត្ត គណៈអភិបាលស្រុក និងមន្ទីរ អង្គភាពជំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមសម្ព័ន្ធយុវជនកម្ពុជា គណៈកម្មការសហគមន៍ធនធានធម្មជាតិ និងសិស្សានុសិស្ស សរុបប្រមាណ ៤៧០ នាក់ កម្មវិធីនេះប្រព្រឹត្តទៅនៅ​អនុវិទ្យាល័យកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter