ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥
លោកនាយ-នាយរងខណ្ឌ លោកនាយ នាយរងផ្នែក លោកនាយ នាយរងសង្កាត់ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកោះកុង សរុបចំនួន ០៨នាក់ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្ដីពី៖ ១-គោលការណ៍ណែនាំសម្រាប់បង្កើត និងចុះបញ្ជីព្រៃឯកជននៅកម្ពុជា បទបង្ហាញដោយលោក គឹម សុបុណ្យ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជន នៃរដ្ឋបាលព្រៃឈើ។ ២-វឌ្ឍនភាពនៃគម្រោងស្តារឈើចន្ទន៍ក្រស្នាប្រភេទពូជក្នុងស្រុក សម្រាប់ការប្រើប្រាស់ និងគ្រប់គ្រងប្រកបដោយនិរន្តរភាព នៅតំបន់ភាគនិរតី នៃប្រទេសកម្ពុជា។ ក្នុងគោលបំណងនៃគម្រោងគឺបង្កើតបរិយាកាសប្រសិទ្ធភាពសម្រាប់គាំទ្រការអភិវឌ្ឍន៍ចម្ការឈើចន្ទន៍ក្រស្នាប្រភេទពូជឈើក្នុងស្រុក ជាលក្ខណៈគ្រួសារ និងក្រុមហ៊ុនឯកជន បទបង្ហាញដោយលោក លិ វុឌ្ឍី ប្រធានការិយាល័យគ្រប់គ្រងដែនជម្រក និងទេសចរណ៍ធម្មជាតិ នៃរដ្ឋបាលព្រៃឈើ។ ដឹកនាំសម្របសម្រួលដោយលោក លិ វុឌ្ឍី ប្រធានការិយាល័យគ្រប់គ្រងដែនជម្រក និងទេសចរណ៍ធម្មជាតិ នៃរដ្ឋបាលព្រៃឈើ និងជាប្រធានគម្រោងការស្តារឈើចន្ទន៍ក្រស្នាប្រភេទពូជក្នុងស្រុក សម្រាប់ការប្រើប្រាស់ និងគ្រប់គ្រងប្រកបដោយនិរន្តរភាព នៅតំបន់ភាគនិរតី នៃប្រទេសកម្ពុជា នៅសាលប្រជុំប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១២នាក់ ស្រី ០២នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម